
ISSUE #6
ទស្សនាវដ្ដីក្រូចឆ្មារលេខ ៦ របស់យើងបានចេញហើយ! នៅក្នុងទស្សនាវដ្តីលេខថ្មី គឺមានប្រធានបទនិយាយអំពី សម្លៀកបំពាក់ ដែលយើងនឹងនាំអ្នកអានទៅកាន់ខេត្តតាកែវ ដែលជាទឹកដីល្បីល្បាញក្នុងការផលិតក្រណាត់! អ្នកនឹងមានឱកាស អាន លេង ហើយរៀនអំពីរបៀបនៃការបង្កើតសម្លៀកបំពាក់ ចាប់តាំងពីដំណាក់កាលធ្វើសរសៃអម្បោះ ដល់ការរចនាម៉ូតលើក្រដាស។ ជាមួយគ្នានេះដែរ អ្នកអានអាចស្វែងយល់ដឹងអំពីការជ្រើសរើសសម្លៀកបំពាក់ត្រឹមត្រូវសម្រាប់រដូវកាលណាមួយ និងការកែច្នៃសម្លៀកបំពាក់ចាស់ៗសាឡើងវិញ។ តោះ! ត្រៀមអានទស្សនាវដ្ដីលេខថ្មីនេះ ដែលមានបទសម្ភាសន៍ជាមួយអ្នករចនាម៉ូតសម្លៀកបំពាក់ ដំណើរផ្សងព្រេងរបស់តួអង្គប៊ូប៊ូនិងជីជី ព័ត៌មានបន្ថែមអំពីប្រជាជនកម្ពុជាដែលមានមុខរបរជាអ្នកកាត់ដេរ និងវគ្គហត្ថកម្មប្លែកមួយទាក់ទងនឹងការត្បាញ!
Our 6th kroojchmar magazine is out!
In this new magazine about Clothes, we will visit Takeo province, the textile province of the kingdom. We will read, play and learn about how clothes are made, from thread to stylish creations, how to pick the right clothes for the season, how we buy clothes, and how we can give them a 2nd life. Read our fashion designer interview, follow BouBou and Jee Jee’s adventures, know more about sewing worker jobs, and create unique weaving puzzles!
សូមទស្សនាវីដេអូណែនាំនេះ អំពីសកម្មភាពនៃការបត់ក្រដាសរបស់អ្នក “ហត្ថកម្ម” /
See here the instructional video of your paper activity “Made by hands”: https://youtube.com/shorts/8l5YeiI-le8?si=TQUljX8Vipesey0L
